ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល ការស្នាក់នៅ និងអាហារ ជូនអ៊ំប្រុស គង់ វណ្ណា មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានជំងឺប្រចាំកាយជាច្រើនមុខ

ភ្នំពេញ៖ អ៊ំប្រុស គង់ វណ្ណា អាយុ ៥២ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ គាត់មានជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ជំងឺបេះដូង ស្ទះសរសៃឈាមខួរក្បាល គៀបសរសៃឆ្អឹងខ្នង និងមិនមានអាចដើររួច ត្រូវបានព្យាបាល និងតាមដានជាប្រចាំជាមួយក្រុមគ្រូពេទ្យTYDA។
តាមរយៈកិច្ចសហការរវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងអង្គការ Tzu Chi បានឧបត្ថម្ភជារទេះរុញសម្រាប់សម្រួលការធ្វើដំណើររបស់អ៊ំប្រុស ។
ពេលនេះអ៊ំប្រុសបានត្រឡប់ទៅផ្ទះវិញហើយ ដែលរាល់ការចំណាយក្នុងការព្យាបាល ស្នាក់នៅ និងអាហារត្រូវបាន ឧបត្ថម្ភដោយឯកឧត្តមហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវពេជ ចន្ទមុន្នី៕
