នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ក្នុងការកសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការកសាងអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើន រហូតអង្គភាពមានការរីកចម្រើនប្រែមុខប្រែមាត់ជាលំដាប់ក្នុងរយៈពេលប្រមាណ ៩ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០១៤ មក បន្ទាប់ពីការបំបែកចេញពីតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ៕
