**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ខ្សល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋលើ៨ក្រុង-ស្រុក នៅខេត្តបន្ទាយមានជ័យ ខូចខាតសរុប ១៤៥ខ្នង

ភ្នំពេញ៖ ភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយខ្សល់កន្ត្រាក់ នៅវេលាម៉ោង០៤និង៥០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០៧ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានរងការខូចខាតរបើកដំបូលធ្ងន់ ស្រាល សរុបចំនួន ១៤៥ខ្នង(សាលាឆាន់០១ខ្នង) ។ នេះបើយោងតាមរបាយារណ៍បឋម របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២៣ ព្រឹកមិញនេះ ។

​ខ្សល់កន្ត្រាក់បន្តបំផ្លាញផ្ទះប្រជាពលរដ្ឋលើ០៧ក្រុង-ស្រុក នៅខេត្តបន្ទាយមានជ័យ ខូចខាតសរុបចំនួន១៤៥ខ្នង(សាលាឆាន់០១ខ្នង)
ភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយខ្សល់កន្ត្រាក់ នៅវេលាម៉ោង០៤និង៥០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០៧ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានរងការខូចខាតរបើកដំបូលធ្ងន់ ស្រាល សរុបចំនួន ១៤៥ខ្នង(សាលាឆាន់០១ខ្នង) ។
នេះបើយោងតាមរបាយារណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២៣ ព្រឹកមិញនេះ ។

របាយការណ៍បានបញ្ជាក់ថា៖ហេតុការណ៍គ្រោះធម្មជាតិនេះ បង្កឲ្យខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋ លើ០៤ឃុំ នៅស្រុកម៉ាឡៃ សរុបចំនួន២៨ខ្នង (រលំ០១ខ្នង) ក្នុងនោះ ១/-ឃុំបឹងបេងចំនួន០៨ខ្នង,២/-ឃុំម៉ាឡៃ ចំនួន០៨ខ្នង(រលំ)១ខ្នង),៣/-ឃុំទួឡពង្រចំនួន១១ខ្នង,៤/-ឃុះអូរសំព័រចំនួន០១ខ្នង ​។ ស្រុកស្វាយចេក លើ០៤ឃុំ សរុបចំនួន២៥ខ្នង(សាលាឆាន់០១ខ្នង) ក្នុងនោះមាន៖១/-ឃុំរលួស ចំនួន០២ខ្នង,២/-ឃុំស្វាយចេកចំនួន០២ខ្នង,៣/-ឃុំស្លក្រាមចំនួន១៩ខ្នង(សាលាឆាន់០១ខ្នង),៤/-ឃុំផ្គាំចំនួន០២ខ្នង ។

ក្រុងសិរីសោភ័ណ នៅក្នុងសង្កាត់ម្កាក់ សរុបចំនួន២៤ខ្នង ។ ស្រុកអូរជ្រៅ ខូចខាតលើ០៣ឃុំ សរុបចំនួន៣០ខ្នង មាន៖១/-ឃុំអូរបីជាន់ចំនួន០៣ខ្នង,២/-ឃុំចង្ហាចំនួន១៩ខ្នង,៣/-ឃុំគត្តសត ចំនួន០៨ខ្នង ។ស្រុកភ្នំស្រុក លើ០២ឃុំ សរុបចំនួន១៦ខ្នង (រលំ០១ខ្នង) មាន៖ឃុំណាំតៅ ចំនួន១០ខ្នង(រលំ០១ខ្នង) ,ឃុំ ពន្លៃ ចំនួន០៦ខ្នង ។

ក្រុងប៉ោប៉ែត ក្នុងសង្កាត់និមិត្ត ខូចខាតសរុប ចំនួន១៩ខ្នង ។ ស្រុកថ្មពួក លើ០២ឃុំ សរុបចំនួន០៣ មាន៖១/-ឃុំគោកកឋិន ចំនួន០១ខ្នង,២/-ឃុំបន្ទាយឆ្មារ ចំនួន០២ខ្នង ។
របាយការណ៍បានបញ្ជាក់ថា៖ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យមានមនុស្សនិងសត្វពាហនៈរងគ្រោះថ្នាក់អ្វីនោះឡើយ៕ បន្ទាយមានជ័យ,២៦/០៤/០២៣=ណុប-រក្សា(២៩០១៦)

អត្ថបទដែលជាប់ទាក់ទង