**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ប្រទេសមហាអនុតំបន់មេគង្គ ឯកភាពជំរុញអនុវត្តយុទ្ធសាស្ត្រស្តារទំនាក់ទំនងវិស័យទេសចរណ៍

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងស្ថាប័នជាតិទេសចរណ៍កម្ពុជា (NTOs) ក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ ដោយមានការចូលរួមពីតំនាងស្ថាប័នជាតិទេសចរណ៍របស់ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូរពាក់ព័ន្ធនានាចំនួន ១០០រូប នៅសណ្ឋាគារឆ្នេរ៧ជាន់ ក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះផ្តោតលើរៀបវារៈកិច្ចប្រជុំចំនួន០៤៖ ១) ការបង្ហាញពីស្ថានភាពទេសចរណ៍បច្ចុប្បន្ន រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ២) សកម្មភាពអនុវត្តការងាររបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ៣)គម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្នវគ្គ២ (GIIT2) ៤) ការបង្ហាញពីពត៌មានរបស់ មជ្ឈមណ្ឌលជប៉ុន-អាស៊ាន អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។

តាមរយៈកិច្ចពិភាក្សានេះ អង្គប្រជុំទទួលបាននូវលទ្ធផលដូខាងក្រោម៖

១៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានលើកឡើងពីអំពី (១) ស្ថានភាពទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ (២) ការផ្តល់ពត៌មានអំពីប្រភេទទិដ្ឋាការ និងកិច្ចសហប្រតិបត្តិការវាងប្រទេស ក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះ កម្ពុជាបានលើកឡើងអំពីការកើនឡើងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលប្រទេសកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំ SEA GAME និង PARA Game ឆ្នាំ២០២៣ និងការបង្ហាញពីលទ្ធផលអនុវត្តផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ២០២០-២០២៥ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងបង្ហាញអំពីទីផ្សារអាទិភាពសម្រាប់ឆ្នាំ២០២៣ ជាពិសេស កម្ពុជាបានលើកឡើងពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ជារៀងរាល់ថ្ងៃ គឺអច្ឆរិយៈភាព (Every day is a Wonder)»។

២៖ ដោយមានការសម្របសម្រួលពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គប្រជុំបានពិភាក្សា និងធ្វើបទបង្ហាញពីលទ្ធផលគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នវគ្គទី២ រវាងប្រទេសចំនួន០៣ គឺប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ ក្នុងនោះ កម្ពុជាក៏បានបង្ហាញពីលទ្ធផលគម្រោងវគ្គទី២ ក្នុងនោះ មានគម្រោងចំនួន០៤ ក្នុងខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ផ្តោតលើការខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការស្តារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែចម្លងកោះទន្សាយខេត្តកែប និងកំពង់ផែទេសចរណ៍ខេត្តកំពត ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

៣៖ បានពិភាក្សាលម្អិតអំពីលទ្ធផលដែលបានអនុវត្តកន្លងមករបស់ប្រទេសទាំង៦ក្នុងតំបន់មហាអនុតំបន់មេគង្គ និងផែនការសកម្មរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ដើម្បីអនុវត្តផែនការស្តារទំនាក់ទំនងឡើងវិញវិស័យទេសចរណ៍ឆ្នាំ២០២០-២០២៥ផងដែរ។

៤៖ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសការពង្រឹងការទំនាក់ទំនងក្នុងតំបន់ ក្នុងនោះធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួន ០២៖ ១) គម្រោងទេសចរណ៍ក្របខណ្ឌវិនិយោគក្នុងមហាអនុតំបន់មេគង្គ និង ២) ការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសកម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ (CLVT)។

៥៖ អង្គប្រជុំបានស្តាប់បទបង្ហាញរបស់លោក Maccus Lee នាយកប្រតិបត្តិនៃ China Travel Online ដោយបានបង្ហាញអំពីសញ្ញាណថ្មីនៃការចាប់យកភ្ញៀវទេសចរជនជាតិ ដែលនឹងដំណើរកម្សាន្តក្រៅប្រទេសយ៉ាងផុសផុសនៅក្រោយប្រទេសចិនដកចេញនូវនយោបាយកូវីដសូន្យដែលតាមការសិក្សាភ្ញៀវទេសចរជនជាតិចិនចំនួនប្រមាណ ៩០ទៅ ១០០លាននាក់ នៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង