បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្រាប់មនុស្សម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់

ភ្នំពេញ៖ បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់មនុស្សយើងម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់ ហើយពលរដ្ឋបានទុកចិត្តសម្តេចតេជោថាជាអ្នកការពារអាយុជីវិតរបស់ពួកគេ។
យោងតាមរយៈវីដេអូតាមបណ្តាញសង្គម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា ៛សម្រាប់មនុស្សម្នាក់ៗ ជីវិតសំខាន់ជាងគេ អស់ជីវិតគឺអស់អ្វីៗទាំងអស់ កុំថាមានផែនការចង់ធ្វើអ្វីទៀត។ យើងចង់បានជាងគេ គឺការពារជីវិត”។
ឯកឧត្ដមបណ្ឌិត បានរំលឹកថា នាពេលកន្លងមក មានប្រជាពលរដ្ឋជាច្រើន បានចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិត។ ចំណុចនេះ នាពេលកន្លងទៅមានការឃោសនាអកុសលថា ចាក់វ៉ាក់សាំងនឹងធ្វើឱ្យស្លាប់ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋខ្មែរមានការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលខិតខំស្វែងរកវ៉ាក់សាំង ដើម្បីការពារជីវិតពលរដ្ឋ ទើបនាំគ្នាទៅចាក់វ៉ាក់សាំងទាំងអស់គ្នា។
ឯកឧត្ដមបន្តថា ប្រសិនបើប្រជាពលរដ្ឋជឿទុកចិត្តសម្តេចតេជោ ថាអាចការពារអាយុជីវិតរបស់ពួកគាត់បាន សូមបន្តគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោបន្តទៀត៕

