**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

សម្តេចតេជោ៖ សេរីភាពរបស់ខ្ញុំជាច្រើនត្រូវបានបាត់បង់ ព្រោះកម្លាំងការពារច្រើនពេក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សេរីភាពរបស់សម្តេចជាច្រើនត្រូវបានបាត់បង់ ព្រោះតែមានកម្លាំងការពារច្រើនពេក។

សម្ដេចមានប្រសាសន៍បែបនេះក្នុងអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

សម្តេចថ្លែងថា “ឥលូវនេះគឺសុំនិយាយដោយត្រង់គឺថាស្ថិតក្នុងស្ថានភាពជាអ្នកទោសពាក់កណ្តាល អាចនិយាយបានថាអញ្ចឹងតែម្តង អត់មានសេរីភាពទេ សព្វថ្ងៃនេះគឺថាបាត់បង់សេរីភាព មកអញ្ជឹងមានសេរីភាព ក៏ប៉ុន្តែមើលទៅសេរីភាពនេះវាយ៉ាងមិច”។

ពាក់ព័ន្ធនឹងរឿងការបាត់បង់សេរីភាព ដោយសារតែមានកម្លាំងការពារច្រើនពេកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ថ្ងៃមុនកូនស្រី បានហៅឱពុក ម្តាយ និងបងប្អូនទៅលេងខេត្តកែប ទៅលេងដោយស្ងាត់ស្ងៀម ស្រាប់តែព្រឹកឡើងបើកមើលប្រព័ន្ធបណ្តាញសង្គមនៃការបញ្ជូនសាររបស់លោក យូ ស៊ុនឡុង បានចាត់តាំងកម្លាំងការពារតាំងពីខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងបន្តដល់ខេត្តកែបតែម្តង អញ្ជឹងបានសេចក្តីថា គ្រាន់តែដំណើរទៅកម្សាន្តសប្បាយ គឺបានរៀបចំកម្លាំងការពារចូលដល់រាប់ពាន់នាក់ និងមានកម្លាំងឈរនៅខេត្តកែបជាង ៣០០នាក់ ឧទ្ធម្ភាគចក្រ ៣គ្រឿង​ ចុះចតនៅខេត្តកែប ដើម្បីការពារថែទៀត។

ដើម្បីកុំឱ្យមានកម្លាំងការពារច្រើនពេកសម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ចាប់ពីនេះទៅរាល់ដំណើររបស់សម្តេច គឺឱ្យដឹងមុនត្រឹមតែ ១៥នាទី ទៅ៣០នាទីប៉ុណ្ណោះ បើមិនដូចនេះគឺនឹងមានកម្លាំងស្ទាក់ចាំពេញផ្លូវទាំងអស់ ធ្វើឱ្យសម្តេចបាត់បង់សេរីភាពតែម្តង។

ជាមួយគ្នានោះសម្តេចតេ​ជោ ហ៊ុន សែន បានឱ្យដឹងទៀតថា «ធ្វើអ្នកធំមានអ្នកចង់ធ្វើ តែធ្វើមិចវាសនារបស់គេចារមកថាមិនបានធ្វើធំទេ ទោះបីជាងាប់ទៅជាតិក្រោយទៀត ក៏មិនបានធ្វើនាយករដ្ឋមន្ត្រីដែរ ឯខ្ញុំមិនចង់ធ្វើហើយក៏មិនស្គាល់តំណែងនាយករដ្ឋមន្ត្រីរបៀបមិចផងទេ ប៉ុន្តែបែរជាមកធ្វើជានាយករដ្ឋមន្ត្រី រហូតជិត ៤ទស្សវត្ស ហើយបើកបូកអំពីតំណែងនានានៅក្នុងជួររដ្ឋាភិបាលជាង៤៤ឆ្នាំ បំបែកឯកត្តកម្មលើពិភពលោករួចស្រេចទៅហើយ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឯកត្តកម្មលើពិភពលោក ដែលសម្តេចបានបំបែកនោះរួមមាន៖ រដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក, នាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភពលោក និងឯកត្តកម្មទី៣ ដែលបានបំបែកគឺនាយករដ្ឋមន្ត្រី ដែលយូរជាងគេលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង