ករណីរយន្តសេរីទំនើប បើកទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣ មានករណីរយន្តសេរីទំនើប RX 350 ពាក់ស្លាក ភ្នំពេញ AU.7849 បើកទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងអ្នកបើកបររងរបួសធ្ងន់បញ្ជួនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕
