ចិនប្រកាសអាសន្នពណ៌ខៀវជាថ្មីសម្រាប់អាកាសធាតុចុះត្រជាក់

ប៉េកាំង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា អាជ្ញាធរឧតុនិយមរបស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានប្រកាសអាសន្នពណ៌ខៀវជាថ្មី សម្រាប់អាកាសធាតុចុះត្រជាក់ខ្លាំងនៅតំបន់មួយចំនួននៃភាគខាងកើត និងភាគខាងត្បូងប្រទេសចិន។យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ចាប់ពីល្ងាចថ្ងៃសៅរ៍ដល់ល្ងាចថ្ងៃអាទិត្យ ព្យុះផ្គររន្ទះ និងព្រិលនឹងវាយប្រហារផ្នែកខ្លះនៃខេត្ត Jiangsu និង Shandong ក៏ដូចជាក្រុងសៀងហៃ។មជ្ឈមណ្ឌលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារផ្នែកខ្លះនៃខេត្ត Jiangsu និង Hainan ដោយកន្លែងខ្លះមានភ្លៀងធ្លាក់រហូតដល់ ៣០mm រៀងរាល់ម៉ោង។
មជ្ឈមណ្ឌលនេះបានណែនាំដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងភក់ ហើយបានណែនាំឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួនបួនកម្រិត ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌ទឹកក្រូច លឿង និងខៀវ។
