ថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាជាង ៥សែននាក់ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖ ចូលឆ្នាំថ្ងៃទី២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាងកន្លះលាននាក់ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ របស់អាជ្ញាធរខេត្តកំពង់ចាមបានល្អ ទើបថ្ងៃចូលឆ្នាំទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ប្រមាណជាងកន្លះលាននាក់។
តាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ឲ្យដឹងថាថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៥១៥,១២៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥១៤,៩៨០នាក់ និងភ្ញៀវបរទេសមានចំនួន ១៤៩នាក់ ៕
