អធិការស្រុកជេីងព្រៃ ចុះបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (លេងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិភ្នៅកេីត ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម

ភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦.០០នាទី បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ (លេងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិភ្នៅកេីត ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៦នាក់និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
