**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចែករំលែកទស្សនាទាន ៧ចំណុច ជាមួយនឹងការចង្អុលបង្ហាញអំពីបញ្ហាសំខាន់ៗមួយចំនួន នៅក្នុងសន្និបាតបូកសរុបការងារអប់រំ

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែករំលែកនូវទស្សនាទានសំខាន់ៗចំនួន ៧ចំណុច ជាមួយនឹងការចង្អុលបង្ហាញអំពីបញ្ហាសំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សា សំដៅធ្វើយ៉ាងណាឱ្យវិស័យអប់រំ កាន់តែមានភាពប្រសើរឡើង។

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ការដាក់ចេញនូវទស្សនទានដូចនេះនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

ទស្សនាទានរបស់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទាំង៧ចំណុច នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា មានដូចជា៖

ទី១៖ ការពង្រឹងគុណភាពអប់រំគ្រប់កម្រិត គឺជាអាទិភាពចម្បងបំផុត, ជាពិសេសនៅកម្រិតបឋមសិក្សា ដើម្បីធានាថា សិស្សានុសិស្សមានមូលដ្ឋានរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តការសិក្សាទៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ប្រកបដោយភាពជឿជាក់ សំដៅឆ្លើយតបទៅនឹងភាពបន្ទាន់នៃតម្រូវការមូលធនមនុស្ស ដែលមានគុណភាព។

ទី២៖ ការពង្រឹងគុណភាពនៃការបង្រៀន, ការសិក្សា និងការស្រាវជ្រាវ និងការពង្រីកមុខវិជ្ជា និងជំនាញថ្មីៗនៅឧត្តមសិក្សា គឺជាអាទិភាពចម្បងមួយទៀត ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងលឿននៃសង្គម-សេដ្ឋកិច្ច បច្ចុប្បន្ន និងទៅអនាគត។

ទី៣៖ ការពង្រឹងគុណភាពអប់រំ តម្រូវឱ្យមានការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រង នៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងតាមសាលារៀនគ្រប់កម្រិត ក៏ដូចជាការជំរុញនូវការចូលរួមរបស់អាណាព្យាបាល, សហគមន៍ និងវិស័យឯកជនផងដែរ។

ទី៤៖ ការពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន និងវិក្រិតការ ក៏ដូចជា ការបន្តលើកកម្ពស់ជីវភាព, សមត្ថភាព និងគុណតម្លៃរបស់គ្រូបង្រៀន ដើម្បីឱ្យស័ក្តិសមជាកម្លាំងជួរមុខរបស់កម្ពុជា ក្នុងការកសាងមូលធនមនុស្ស ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ គឺជាកិច្ចការដែលកាន់តែមានសារៈសំខាន់, ជាពិសេសក្នុងបរិការណ៍នៃការអប់រំតាមគន្លងប្រក្រតីភាពថ្មី។

ទី៥៖ ក្នុងបរិបទនៃការកើនឡើងនូវការធ្វើពាណិជ្ជូបនីយកម្ម (commercialization) និងការប្រកួតប្រជែង ដើម្បីដណ្តើមយកការចាប់អារម្មណ៍, សាលារៀន ត្រូវតែមានការកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និងសាលាគំរូ និង ការបន្តធ្វើបច្ចុប្បន្នកម្ម​វិធីសិក្សានៅគ្រប់កម្រិតសិក្សា ដើម្បីបង្កើតបរិយាកាសមួយ ដែលធានាថា សាលារៀន គឺជាទីកន្លែងដែលសិស្សានុសិស្សចង់ទៅរៀន និងដែលផ្តល់នូវចំណេះដឹង និងការអប់រំប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។

ទី៦៖ ការចាប់យកកាលានុវត្តភាពដែលលេចចេញពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០ និង បរិវត្តកម្មដ៏លឿននៃបច្ចេកវិទ្យា, ពិសេស បច្ចេកវិទ្យាឌីជីថល, ទាមទារឱ្យមានការលើកកម្ពស់ការអប់រំឌីជីថល; ការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធឌីជីថល តាមសាលារៀន; និង ការជំរុញនូវការចាប់យកមុខវិជ្ជាវិទ្យា-សាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និង គណិតវិទ្យា (STEAM) ។ ក្នុងន័យនេះលោកក៏សូមសម្តែងនូវការគាំទ្រ ដល់គំនិតផ្តួចផ្តើមនៃការអប់រំ តាមបែបឌីជីថល ដែលផ្តោតលើការកសាងបំណិនឌីជីថល ហើយយើងក៏ត្រូវគិតគូរបន្ថែម អំពីការអនុវត្តកម្មវិធីសិក្សា ដែលមានភាពបត់បែនបាន និងផ្សារភ្ជាប់ទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគន្លងអាជីពគ្រូបង្រៀន, ព្រមទាំងការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដែលផ្សារភ្ជាប់ការអប់រំ ទៅនឹងការដោះស្រាយបញ្ហាជាក់ស្តែង។

ទី៧៖ យុវជន គឺជាស្នូលនៃមូលធនមនុស្សរបស់កម្ពុជា ដែលយើងចាំបាច់ត្រូវការឱ្យពួកគាត់មានសុខភាពល្អ, មានគំនិតច្នៃប្រឌិតខ្ពស់ និង មានសីលធម៌ល្អ ស័ក្តិសមជាពលរដ្ឋល្អ ក្នុងសង្គមកម្ពុជា ដែលប្រកបដោយអារ្យធម៌ខ្ពស់ ។

ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា មានភាពចាំបាច់ក្នុងការពង្រឹងនូវការលើកកម្ពស់សុខភាពសិក្សារបស់សិស្ស-និស្សិត ដោយផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យអប់រំ, ការបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត» និងការផ្តល់ឱកាសឱ្យយុវជនបញ្ចេញនូវទេពកោសល្យរបស់ខ្លួន។ ទន្ទឹមនេះក្រសួងក៏ត្រូវផ្តោតជាសំខាន់ផងដែរ លើការអប់រំសីលធម៌ និងសុជីវធម៌, ការបណ្តុះទម្លាប់ និងស្មារតីគោរពច្បាប់ និងវិន័យល្អ ក្នុងនាមជាពលរដ្ឋ, ព្រមទាំងការបណ្តុះមនសិការស្រលាញ់ និងការពារវប្បធម៌ និងអត្តសញ្ញាណជាតិ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា សន្និបាតនេះនឹងប្រែក្លាយអាទិភាពខាងលើ ទៅជាផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវគោលដៅអប់រំ ដោយមានកំណត់ជាសូចនាករសមិទ្ធកម្មច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង