ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋឃុំដងក្តារ ស្រុកស្ទឹងត្រង់

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖
១. អគារសិក្សា១ខ្នង ៣ជាន់ (២៤បន្ទប់) អគារទីចាត់ការ និងអគារស្នាក់នៅគ្រូ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន ដងក្តារ
២. អគារសម្ភពនៃមណ្ឌលសុខភាពដងក្តារ
៣. បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង ៣០០០ម៉ែត្រ ។

