**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូចុះសំណេះសំណាល សួរសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញ បេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ បានស្វាគមន៍ និងរាយការជូនគណៈប្រតិភូខេត្តព្រះសីហនុ ពីសកម្មភាពការងាររបស់កងពលតូចអន្តរាគមន៍លេខ៤។

ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ៤ បានបេជ្ញាប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ចជាកងយោធពលខេមរភូមិន្ទស្មោះ ត្រង់ ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពដ៏រុងរឿង។

លោកមេបញ្ជាការ ក៏បានសំណូមពរស្នើសុំអគារ ២ខ្នង មានទំហំ ៨x៣២ម៉ែត្រ ស័ង្កសីចំនួន ៣.០០០សន្លឹក ស៊ីម៉ង់ ៥០តោន ប្រេងម៉ាហ្សូត ៥.០០០លីត្រ ដែក ១២លី ចំនួន ៣តោន។
លោក គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៤ បានខិតខំបំពេញការងារ ភារកិច្ចការពារជាតិ មាតុភូមិ និងការកសាងបន្ទាយ។ ហើយថ្ងៃនេះគណៈប្រតិភូខេត្តព្រះសីហនុ ក៏បានមកម្តងទៀត ដើម្បីសួរសុខទុក្ខរវាងខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ហើយនេះជារដូវកាលដែលបងប្អូនកងទ័ពជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

ក្នុងដំណាក់កាលប្រទេសជាតិមានសុខសន្តិភាព មន្ត្រីរាជការ ប្រជាពលរដ្ឋជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ប៉ុន្តែបងប្អូនកងទ័ពនៅតែប្រុងជើងការក្នុងការការពារបូរណភាពទឹកដីនៅតាមចំណុចគោលដៅ។ ពិតណាស់ថា បងប្អូនកងទ័ពមានភារកិច្ចការពាបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។

ភារកិច្ចស្នូលរបស់បងប្អូនកងទ័ពក្នុងការពារទឹកដីក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយខ្ញុំជឿជាក់ថា បងប្អូន និងបន្តគាំទ្របោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលពី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខកាន់តែច្រើនបន្ថែមទៀត។

អភិបាលខេត្ត បានបញ្ជាក់ថា តាមរបាយការណ៍របស់លោកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ បានកសាងនូវសមិទ្ធផលនានានៅទីនេះជាច្រើន ហើយផ្ទះបងប្អូនភាគច្រើនបានរៀបចំកែលម្អ ប្រែក្លាយការអភិវឌ្ឍ បង្កើនជីវភាពគ្រួសារដោយធ្វើការដាំដុះ និងបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ ក្រៅពីភារកិច្ចហ្វិកហាត់ការពាទឹកដី ក៏មានពេលវេលាសម្រាប់បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរបន្ថែមទៀត។ កម្ពុជាមានសុខសន្ថិភាព ផ្តល់ឱកាសឱ្យបងប្អូនធ្វើការដាំដុះបង្កើនកំណើនសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកធំធាត់ សង្ឃឹមថា នៅពេលខាងមុខសមិទ្ធផលរបស់កងពលតូចអន្តរាគមន៍លេខ៤ និងមានការរីកចម្រើនបន្ថែមទៀតជាក់ជាមិនខាន។

ក្នុងឱកាសនោះដែរ អភិបាលខេត្ត ក៏ទទួលយកសំណូមពររបស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ស្នើសុំអគារស្នាក់នៅ ២ខ្នង ស័ង្កសី ស៊ីម៉ង់ ប្រេងម៉ាហ្សូត ដែក ១២លី តាមការស្នើសុំខាងលើ។

អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិតមានដូចជា ត្រីងៀត ២០០គីឡូក្រាម ត្រីប្រា ៥០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ផ្អក ១០០គីឡូក្រាម ត្រីឆ្អើរ ៣០០គីឡូក្រាម ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកក្រូច ១០០កេស ទឹកផ្លែឈើ ១០០កេស ស្រាបបៀ ៥០០កេស ត្រីចំហ៊ុយ ១២០ជ្រាល ស្មើនឹង ៦០០គីឡូក្រាម ឱសថ និងបរិក្ខារពេទ្យចំនួន ២៣មុខ Rapid Test ៣កេស ជូនកងទ័ពប្រចាំការ ក្នុងម្នាក់ ១០ម៉ឺនរៀល ជូនគ្រួសារកងទ័ពក្នុងម្នាក់ ៥ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូ ៧នាក់ ម្នាក់ ២០ម៉ឺនរៀល សិស្សានុសិស្ស ២៣៥នាក់ ម្នាក់សៀវភៅ ៥ក្បាល ប៊ិច ៦ដើម និងថវិកា ១ម៉ឺនរៀល ជូនត្រែទ័ព ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង