**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលយេនឌ័រ និងផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័រ របស់គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣

ភ្នំពេញ៖ នាលោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឆ្នាំ២០២៣ ដែលបានរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា និងមានការអញ្ជើញចូលរួមពី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មខេត្តទាំង១៨ ព្រមទាំងទីប្រឹក្សាគម្រោងអេមស៍ សរុបចំនួន ៦០នាក់។

ជាកិច្ចចាប់ផ្តើម លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់​កសិករ​ខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការ តភា្ជប់ផលចំ​ណេញ និងការផ្សារភ្ជាប់ទីផ្សារ​ជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយដោយកៀរគរកសិករខ្នាតតូចរួមមានកសិករក្រីក្រ ចំនួន ៧៥.០០០គ្រួសារ។

ដើម្បីសម្រេចគោលដៅរបស់គម្រោងអេមស៍ពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២៣ ដែលមានគោលដៅ៖១)យ៉ាងហោចណាស់ ៥០% នៃ កសិករគោលដៅគឺជាស្ត្រី ដែលអាចទទួលបានសេវាកម្មគាំទ្រដោយគម្រោង ២) យ៉ាងហោចណាស់ ៥០% នៃសមាជិក PO គឺជាស្ត្រី និង៥០%នៃសមាជិកគ្រួសាររបស់ក្រុមផលិតគឺជាស្រ្តី ៣)បន្តជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាច សេដ្ឋកិច្ចរបស់ស្ត្រី ៤)បន្តផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌។

លោកជំទាវបានផ្តល់អនុសាសន៍ណែនាំឱ្យមានការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្រ្តជាយុទ្ធសាស្រ្តនៃផែនការសកម្មភាពយេនឌ័រ រួមមានការពង្រឹងការចូលរួមរបស់ស្រ្តី តុល្យភាពតួនាទីយេនឌ័រ ការរលើកឡើងពីបញ្ហាយេនឌ័រក្នុងវេទិកា ឬសកម្មភាពនានារបស់គម្រោង ការត្រួតពិនិត្យជាប្រព័ន្ធលើគណនេយ្យភាពរបស់បុគ្គលិក និងការបញ្ជ្រាបយេនឌ័រក្នុងវគ្គបណ្តុះបណ្តាលអាជីវកម្ម និងវគ្គបណ្តុះបណ្តាលបច្ចេកទេសនវានុវត្តន៍នានា ពិសេសការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងមូលនិធិនានា ដែលអាចជំរុញ និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីក្នុងផលិតកម្ម។

ជាកិច្ចបន្ទាប់ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោង ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមានស្មារតីម្ចាស់ការ បុរេសកម្ម អន្តរសកម្ម និងស្វ័យភាព ក្នុងការបង្កើនសមភាពយេនឌ័រនៅក្នុងសហគមន៍។

លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលនេះ ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល។

លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបង្ហាញពីភាពជឿជាក់ដល់ក្រុមការងាររបស់គម្រោងអេមស៍ ក្នុងការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពគម្រោងឱ្យបានគ្រប់ជ្រុងជ្រោយ ដែលមានគោលដៅរួមគឺការកាត់បន្ថយគម្លាតវិសមភាពយេនឌ័រប្រកបដោយបរិយាបន្ន។

លោកជំទាវបានបន្តថាការរៀបចំយន្តការជាយុទ្ធសាស្រ្តជាក់លាក់ ដើម្បីបង្កើនអ្នកដឹកនាំជាស្រ្តី ការកែប្រែឥរិយាបថដែលរើសអើងលើស្ត្រី និងការផ្តល់ការគាំទ្រគ្រប់រូបភាពដល់ស្រ្តីនឹងចូលរួមសម្រេចបានគោលដៅនៃផែនការសកម្មភាពយេនឌ័រឆ្នាំ២០២៣ ពិសេសអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

− បង្កើតយន្តការអន្តរាគមន៍ និងការគាំទ្រនានា ដើម្បីអនុញ្ញាតឱ្យស្រ្តីចូលរួមក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ឱ្យបានកាន់តែសកម្ម ជាអាទិ៍១)ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបញ្ចេញមតិយោបល់របស់ស្រ្តីលើផលិតកម្ម និងការធ្វើអាជីវកម្ម២)ផ្តល់បច្ចេកទេសនវានុវត្តន៍ដល់ស្រ្តីដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងផលិតកម្មហួសកម្លាំង ៣)ជំរុញ លើកទឹកចិត្ត និងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងការស្នើសុំមូលនិធិគាំទ្រ និងការស្នើសុំឥណទានសម្រាប់បង្កើនវិសាលភាពផលិតកម្ម ដែលជាគោលដៅចុងក្រោយ ក្នុងការបង្កើនជីវភាពរស់នៅរបស់ពួកគេផ្ទាល់− បង្កើនជំនាញរបស់ស្រ្តីទៅជាកសិ-ពាណិជ្ជករ ដែលពួកគេអាចយល់ដឹងពី ១)ផលិតកម្មបែបទំនើបកម្ម ២)ការយល់ដឹងពីសមភាពយេនឌ័រ ផ្នែកសង្គម សេដ្ឋកិច្ច និងផ្លូវចិត្ត ៣)ការយល់ដឹងបន្ថែមពីចំណេះដឹងអាជីវកម្ម ពិសេសផ្នែកអក្ខរកម្មឌីជីថលសម្រាប់ទទួលបានព័ត៌មានទីផ្សារជាដើម សំដៅអភិវឌ្ឍសមត្ថភាពរបស់ស្រ្តី ឱ្យស្របតាមនិនា្នការសកល និងបម្រែប្រមួលលំនាំធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម
− លើកទឹកចិត្តតួអង្គពាក់ព័ន្ធទាំងអស់ កំណត់ទិសដៅសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីចាប់ផ្តើមជាគ្រឹះដែលនឹងធានាឱ្យមានជោគជ័យលើការអនវុត្តបញ្ជ្រាបសកម្មភាពយេនឌ័ររបស់គម្រោង
− បន្តអភិវឌ្ឍនិងផ្តល់សិទ្ធិអំណាចដល់ស្រ្តី ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍដែលមាននិរន្តរភាពយ៉ាងពិតប្រាកដ និងមិនបោះបង់ចោលនរណាម្នាក់
− គោរព និងការពារស្វ័យភាពរបស់ស្ត្រី ក្នុងនាមជាមនុស្ស ហើយផ្តល់ឱកាសនិងយកចិត្តទុកដាក់មិនឱ្យគេមើលរំលងការចូលរួមនិងពលកម្មរបស់ស្ត្រីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង