ឯកឧត្ដម នាក់ សើគីរីន ដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី»

ភ្នំពេញ៖ ឯកឧត្ដម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ នៃក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី» ៕
