ឯកឧត្តម អ៊ូច ភា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពទូទៅផ្សារធំតាកែវ ក្រោយទទួលដំណឹងពីករណីផ្ទុះធុងហ្គាស បណ្ដាលឱ្យឆាបឆេះបន្តិចបន្តួច

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់សុខទុក្ខ សន្តិសុខ និងសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលរដ្ឋបាលខេត្តតាកែវ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពទូទៅ ក្រោយមានករណីអគ្គីភ័យឆាបឆេះ តូបលក់នំបញ្ជុកស្រុះ ក្នុងផ្សារធំតាកែវ ម្ដុំកន្លែងលក់សាច់ជ្រូក គឺបណ្ដាលមកពី (ផ្ទុះធុងហ្គាស) ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធបានបង្ការ និងទប់ស្កាត់បានទាន់ពេលវេលា។
ករណីនេះដែរក៏មានការចូលរួមអន្តរាគមន៍ពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ព្រមទាំង លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងកងកម្លាំង បានចុះទៅដល់ពេលកើតហេតុផងដែរ៕
