ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រនិស្សិតជ័យលាភី ៨៥៦រូប សាកលវិទ្យាល័យកំពង់ចាម

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ៨៥៦រូប ដែលបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ នៃសាកលវិទ្យាល័យកំពង់ចាម ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

