**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

គណៈកម្មការរដ្ឋបាល ផ្ដល់កម្មសិទ្ធិលើដីធ្លី បិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យជូនពលរដ្ឋ ៣.៩១៧ ក្បាលដី ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ព្រះសីហនុ៖ ដើម្បីកាត់បន្ថយទំនាស់ដីធ្លីនិងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទទួលបាននូវសិទ្ធិស្របច្បាប់នាព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២៣ឯកឧត្តម លៀមសូដា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការរដ្ឋបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានលើកឡើងថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរតាសេកឃុំអូឧកញ៉ាហេងគឺទទួលបានការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មកពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះឲ្យបានត្រឹមត្រូវច្បាស់លាស់ដោយមានមន្ត្រីជំនាញសុរិយោដីនៅប្រចាំការដែលមានទីតាំងនៅក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ឲ្យបានគ្រប់ៗគ្នា។ព្រោះថានេះគឺជាតម្លៃនៃការគ្រប់គ្រងដីធ្លីដោយស្របច្បាប់សម្រាប់បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការដោយមិនមានការភ័យខ្លាចចំពោះការរំលោភបំពានពីអ្នកដទៃឬជនខិខូចណាមួយនោះបានឡើយ ដូចនេះសូមបងប្អូនរួសរាន់ចូលរួមមកពិនិត្យផ្ទៀងផ្ទាត់ឲ្យបានគ្រប់ៗគ្នាដើម្បីមន្ត្រីជំនាញនិងចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់ៗក្នុងពេលខាងមុខ។ទាំងអស់នេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងរៀបចំដែនដីនិងឯកឧត្តមអភិបាលខេត្តបានជំរុញធ្វើការ ចុះបញ្ជីដីធ្លី នឹងចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។

មន្ត្រីជំនាញសុរិយោដីខេត្តបានឲ្យដឹងថានៅក្នុង ស្រុកព្រៃនប់ ឃុំជើងគោ, ឃុំអូរឧកញ៉ាហេង និង ឃុំបឹងតាព្រហ្មចុះកំណត់ វាស់វែងក្បាលដីសរុបបានចំនួន ១៨.០៣៣ បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីបានចំនួន ១៦.៨០៥ បានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់ ឃុំជើងគោ គណៈកម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លីសរុបចំនួន ២.៣០០ នៃចំនួនក្បាលដីសរុប ២.៣៧៥ និងបានចែកប័ណ្ណដល់ដប្រជាពលរដ្ឋបានចំនួន ១.៥២៧ ប័ណ្ណ និង ឃុំអូរឧកញ៉ាហេងគណៈកម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លីសរុបចំនួន ២.៤៣០ ក្បាលដី ភូមិអូរតាប៉ាង បានចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ៣៤៩ ប័ណ្ណ ភូមិអូរចំណាចំនួន១៥៧ប័ណ្ណ និងភូមិអូរឧកញ៉ាហេង បានចំនួន ៤៩ប័ណ្ណ ។

ក្នុងនោះមន្ត្រីជំនាញបានបញ្ជាក់បន្ថែមថា ដោយមានការឯកភាពគ្នាលើទិន្នន័យដែលមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះទៅធ្វើការកំណត់ព្រំដី វាស់វែង និងធ្វើការវិនិច្ឆ័យ ហើយលទ្ធផលដែលទទួលបាន គឺត្រូវបានកសាងជាប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី តាមរយៈប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានយកមកធ្វើការបិទផ្សាយជាសាធារណៈនាពេលនេះ ។

ហើយការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ( ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ភូមិអូរតាសេក ឃុំអូរចញ៉ាង ស្រុកព្រៃនប់ មានក្បាលដីចំនួន ៣.៩១៧ ។
ហើយនេះគឺជាការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដំណាក់កាលទី ៣ នៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។

គោលបំណងសំខាន់នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យគឺដើម្បីធានាបាននូវទិន្នន័យដែលមានភាពត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស ទាំងលក្ខណៈច្បាប់ ដោយទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ។ ការជំទាស់តវ៉ាឬការកែតំរូវ អាចធ្វើបានក្នុងរយៈពេល ១៥ ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ នៅកន្លែងបិទផ្សាយ ( ក្នុងបរិវេណសាលាឃុំអូរឧកញ៉ាហេង ) ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម លៀម សូដាអភិបាលរងខេត្តបាទលើកឡើងថា ក្នុងរយៈពេលនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីជំនាញ នឹងនៅប្រចាំការរាល់ថ្ងៃ គិតទាំងថ្ងៃឈប់សំរាកនិងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ណែនាំឱ្យម្ចាស់ដីពិនិត្យទិន្នន័យដែលដាក់បង្ហាញជាសាធារណៈ ទទួលបណ្ដឹងតវ៉ាឬការជំទាស់ដែលបានដាក់ចូលមកគណៈកម្មការរដ្ឋបាល ដោយត្រូវធ្វើការដោះស្រាយតាមការព្រមព្រៀង ។

ចំពោះការជំទាស់ ឬ វិវាទណាមួយដែលមិនអាចដោះស្រាយបាន ត្រូវបញ្ចូនទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិស្របតាមនីតិវិធីដែលបានកំណត់ដោយអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការសុរិយោដី ។
ក្នុងរយៈពេលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មន្ត្រីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យអាចកែតម្រូវការខុសឆ្គង ឬការភ្លេចភ្លាំងណា ដែលមិនជះឥទ្ធិពលដល់ផលប្រយោជន៍ត្រឹមត្រូវស្របច្បាប់ នៃជនណាមួយ ។

បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យត្រឹមត្រូវ សំរាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីក្នុង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដោយស្របច្បាប់៕

អត្ថបទដែលជាប់ទាក់ទង