ក្មេងស្រីអាយុ១២ឆ្នាំ ត្រូវអាណាព្យាបាលសិស្សរួមថ្នាក់ជាមួយគ្នាវ៉ៃបោចសក់ទះកំភ្លៀងដាច់មុខដាច់មាត់

ភ្នំពេញ៖ យោតាមហ្វេសប៊ុកដែលមានឈ្មោះថា ស្រី ឆ្នាស់ ដែលត្រូវបានគដឹងថា ជាបងស្រីកុមាររងគ្រោះ បានសរសេររៀបរាប់ថា ប្អូនស្រីនាងខ្ញុំមានអាយុ១២ឆ្នាំ ត្រូវអាណាព្យាបាលសិស្សរួមថ្នាក់ជាមួយគ្នារំលោភសិទ្ធកុម៉ាទៅប្រើអំពើហឹង្សាវ៉ៃបោចសក់អូសមកទះកំភ្លៀងដាច់មុខដាច់មាត់នៅក្នុងសាលារៀនកាលពីថ្ងៃទី៦ខែមីនា ឆ្នាំ២០២៣នៅវេលាម៉ោង៩ព្រឹក។
ហ្វេសប៊ុកដដែលបន្តថា សំណាងហើយដែលមានលោកគ្រូជួយចាប់ជួយឃាត់នាងខ្ញុំចង់ដឹងថាទង្វើបែបនេះអាចមានទោសពីបទអ្វីដែរហើយបែបនេះគេហៅថាមានសុជីវធម៍ការសិក្សាមែន។
ហ្វេសប៊ុកដដែលបានសរសេររៀបរាប់ទៀតថា នាងខ្ញុំសូមអំពាវនាវដល់សមត្តិកិច្ចគ្រប់ជាន់ថ្នាក់ជួយរកយុទ្ធិធម៍អោយគ្រុមគ្រួសារបស់នាងខ្ញុំផងដោយហេតុថានាងខ្ញុំមិនស្គាល់ច្បាស់អំពីផ្លូវច្បាប់ទើបនាងខ្ញុំផុសសុំជំនួយសុំយោបល់ពីអង្កាការពារសិទ្ធកុម៉ានិងស្រ្តីជួយរកយុទ្ធិធម៌អោយជនរងគ្រោះផងហើយនាងខ្ញុំក៏សុំអំពាវនាវដល់លោកជំទាវម៉ែSinath Hun ជួយដល់គ្រុមគ្រួសារនាងខ្ញុំផង៕

