តើអ្នកធ្លាប់ដឹងទេ ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង?

ភ្នំពេញ៖ យើងគ្រប់គ្មាបានដឹងហើយថា បញ្ហាស្ពឹកជើងលើអ្នកជំងឺទឹកនោមផ្អែមជាមូលហេតុចំបងដែលបណ្តាលអោយកើតមានដំបៅជើង។
គេសង្គេតឃើញថា ប្រមាណ៥០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមដែលវិវត្តន៏លើសពី១០ឆ្នាំនឹងមានបញ្ហាស្ពឹកជើង។
អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាស្ពឹកជើងប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅដោយមិនដឹងខ្លួនដូចជា៖
-ការកកិតនឹងស្បែកជើង
-ការមុតនឹងរបស់រឹង
-ការរលាកនឹងរបស់ក្តៅ
ដើម្បីកាត់បន្ថយហានិភ័យដំបៅជើងដោយសារការប៉ះទង្គិចអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេចខ្លះ?
⁃ ពាក់ស្បែកជើងជិតមុខជាប្រចាំ
⁃ ជ្រើសរើសស្បែកជើងអោយសមនឹងទំហំនិងទ្រង់ទ្រាយរបស់ជើង
⁃ ពិនិត្យស្បែកជើងជាប្រចាំមុនពេលពាក់
⁃ មិនត្រូវដើរជើងទទេ
⁃ មិនត្រូវទុកក្រចកវែងពេករឺកាត់ក្រចកខ្លីពេក
ដើម្បីស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹង ក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ៕
