**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន”

ភ្នំពេញ៖ ​នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបើកសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” ក្រោមការដឹកនាំរបស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រួមជាមួយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី ជាគណៈអធិបតីកិត្តិយស។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ផ្តើមចេញពីការដឹងគុណយ៉ាងអនេកចំពោះអគ្គស្ថាបនិកសន្តិភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍របស់រដ្ឋបាលខេត្តនីមួយៗក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយកិត្យានុភាព និងឧត្តមភាព។ ជាមួយគ្នានោះ ការបញ្រ្ជាបព័ត៌មាននៃសមិទ្ធផលរឹង រួមមានហេដ្ឋារចនាសម្ព័ន្ធរួម និងផលប្រយោជន៍សួនតួក៏ត្រូវបានផ្តោតការយកចិត្តទុកដាក់។

ជាមួយគ្នាផងដែរ ឯកឧត្តម ផៃ ស៊ីផាន គូសបញ្ជាក់អំពីអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដែលបាន និងកំពុងជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាប និងបំផុសព័ត៌មាននូវអភិបាលកិច្ចល្អ ដល់គ្រប់ស្រទាប់មហាជន តាមរយៈវេទិកាសន្ទនា និងឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មានជាមួយនឹងមន្ទីរជំនាញគ្រប់វិស័យជុំវិញរដ្ឋបាលខេត្ត។

ដោយឡែក ឯកឧត្តម ឱម ច័ន្ទតារ៉ា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើបទបង្ហាញស្តីពី “យុទ្ធសាស្ត្រនយោបាយបាយព័ត៌មាន”។ ចំណុចសំខាន់ គឺឯកឧត្តម ឱម ច័ន្ទតារ៉ា បានពន្យល់លម្អិតអំពីគោលបំណងនៃបដិវត្តព័ណ៌ ការចងក្រងបណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានដល់ថ្នាក់ក្រោមជាតិ ការប្រើប្រាស់បណ្តាញសារព័ត៌មាន និងចលកម្ម ព្រមទាំងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន។

សូមបញ្ជាក់ជូនថា សិក្ខាសាលារៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ អភិបាលស្រុកទូទាំងខេត្តចំនួន៤ គឺខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។៕

អត្ថបទដោយ៖ ​ស្ទីវិន សាន់

អត្ថបទដែលជាប់ទាក់ទង