ស.ស.យ.ក. នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពីកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» នៅថ្ងៃទី០៧ មីនា

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា យុទ្ធនាការ #BeyondTheGames ដែលជាគំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក. ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពីកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០ រសៀល នៅមជ្ឈមណ្ឌលម៉ានី អគារ (The Kampus) ៕

