ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន នៅវិទ្យាល័យបាក់ទូក

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០២៣ បានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន នៅវិទ្យាល័យបាក់ទូក។
គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតដល់ក្រសួងការពារជាតិ ប្រកាសទទួលពាក្យប្រឡងជ្រើសរើសបេក្ខជនចូលក្របខណ្ឌកងទ័ព ប្រមាណ៦០០នាក់ ដើម្បីបម្រើការងារនៅអង្គភាពផ្សេងៗ។
សូមរំលឹកថា គណៈកម្មការបានកំណត់យកនាយទាហានសកម្មជំនាន់ទី២៥ចំនួន ១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន១៥០នាក់, នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន៣០នាក់៕

