**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អាជ្ញាធរខេត្តតាកែវ នឹងខំកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត

ភ្នំពេញ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បង្ហាញនូវការប្តេជ្ញាចិត្ត នឹងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បន្ថែមទៀត តាមរយៈការតភ្ជាប់បណ្តាញផ្លូវ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តតាកែវថែមទៀត។

ឯកឧត្តមអភិបាលខេត្តតាកែវ បានឱ្យដឹងថា ខេត្តតាកែវ បានបន្តការស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដោយផ្តោតសំខាន់ទៅលើការកសាង ជួសជុល ថែទាំផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវជនបទឱ្យមានគុណភាពខ្ពស់ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកទៅឃុំ សង្កាត់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ពិសេសជំរុញការអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជាផងដែរ។

ឯកឧត្តមបានបន្តថា វិស័យសារធារណការ និងអភិវឌ្ឍន៍ជនបទ គឺជាវិស័យស្នូលរបស់ខេត្ត ដោយស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្រៅពីការអភិវឌ្ឍន៍ធនធានមនុស្សហើយនោះ ការកសាងផ្លូវក៏ជារឿងចាំបាច់ ព្រោះបើខេត្តមានទិន្នផលកសិកម្មហើយ តែបើគ្មានផ្លូវក៏មិនអាចដឹកជញ្ជូនកសិផលបានដែរ ចឹងទាំងនេះ គឺជាកិច្ចការចម្បងដែលខេត្តនឹងខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ឱ្យពលរដ្ឋធ្វើដំណើរងាយស្រួល។

អភិបាលខេត្តរូបនេះ អះអាងថា បច្ចុប្បន្ននេះខេត្តតាកែវ មានផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៤១ខ្សែ មានប្រវែងសរុបជាង៧២២ គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន៦ខ្សែ ដើម្បីបំពេញតម្រូវរបស់ប្រជាពលរដ្ឋខេត្តតាកែវ ក៏ដូចជាខេត្តដទៃទៀតដែរ។

បើតាមលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានលើកឡើងដែរថា តាមរយៈកិច្ចខិតប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីសាធារណការ និងប្រជាពលរដ្ឋ ក្នុងរយៈពេល០៥ មកឆ្នាំនេះ ខេត្តតាកែវក៏បានកសាងផ្លូវជនបទ ទាំងក្រាលកៅស៊ូ ក្រាលក្រួសក្រហម និងក្រាលដីស បានចំនួន ២៨២ខែ្ស ដែលមានប្រវែងជាង ៨១២គីឡូម៉ែតផងដែរ។

លោកបន្តដែរថា បើទោះជាវិស័យសារធារណការ និងដឹកជញ្ជូនរបស់ខេត្តសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ក្តី ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ លោកថា នឹងខិតពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល និង ផ្នែកឯកជននានា ដើម្បីជួយដល់ការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅមូលដ្ឋានខេត្តតាកែវបន្ថែមទៀត។

បើតាមរបាយការណ៍ស្តីពីភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំ(២០១៨-២០២៣) របស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញថា បច្ចុប្បន្ននេះខេត្តមានផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៤១ខ្សែ មានប្រវែងសរុប ៧២២,៤៧គ.ម ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន ៦ខ្សែ គឺផ្លូវជាតិលេខ២, លេខ៣, លេខ២២,លេខ២៣, លេខ៣១ និងលេខ៤១ មានប្រវែងសរុប ១៦៦,៧២គ.ម ជាប្រភេទផ្លូវកៅស៊ូ និងផ្លូវខេត្តចំនួន ៣៥ខ្សែ មានប្រវែង ៥៥៥,៦៤គ.ម និងមានផ្លូវរថភ្លើងឆ្លងកាត់ប្រវែង ៥៦,៣៨គ.ម ដែលជាបណ្តាញដឹកជញ្ជូនទំនិញដ៏សំខាន់។ ខេត្តមានសំណង់ស្ពានសរុបចំនួន ៨កន្លែង និងទីលានចាក់សំរាមចំនួន ៤កន្លែង។

នៅក្នុងរយៈពេល៥ ឆ្នាំនេះផងដែរ ខេត្តតាកែវ បានកសាងផ្លូវជនបទ ទាំងក្រាលកៅស៊ូ ក្រាលក្រួសក្រហម និងក្រាលដីស ចំនួន ២៨២ខែ្ស ប្រវែង ៨១២,១១គ.ម ក្នុងនោះសាងសង់ និងជួសជុលជាប្រចាំផ្លូវកៅស៊ូចំនួន ០៧ខែ្ស ប្រវែង ៦៤,០៩គ.ម សាងសង់អណ្តូងស្នប់ចំនួន ៣១៨អណ្តូង ផ្តល់ពាងត្រងទឹកភ្លៀងចំនួន ៥០ពាង និងសាងសង់បង្គន់អនាម័យតាមផ្ទះបានចំនួន ៥០បង្គន់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង