បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ មានបញ្ហាឈឺនៅក្នុងអាងត្រគាក

ភ្នំពេញ៖ បងស្រី ទោម វ៉ាន់ណែត អាយុ ៤៥ ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានបញ្ហាឈឺនៅក្នុងអាងត្រគាក។
ក្រោយទទួលការពិនិត្យរបស់ក្រុមគ្រូពេទ្យ TYDA ឃើញថា បងស្រីមានដុំគីសនៅក្រពេញមេជីវិតខាងឆ្វេង ហើយបានបញ្ជូនគាត់មកធ្វើការព្យាបាលវះកាត់ដុំគីសនៅក្រពេញមេជីវិតខាងឆ្វេងដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
