នគរបាលស្រុកស្វាយជ្រំ ចុះអប់រំសិស្សសាលា ដែលមិនចូលរៀនទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមតារាងបាល់ទាត់

ភ្នំពេញ៖ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤៥នាទី បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាសួស ចុះអប់រំដល់សិស្សានុសិស្ស ដែលមិនចូលរៀនគេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់ ដែលមានសិស្សានុសិស្ស ចំនួនសរុប ២០នាក់ និងបានធ្វើការអប់រំណែនាំម្ចាស់ផ្ទះ។
ក្រោយពីសមត្ថកិច្ចអប់រំនៅកន្លែងទីតាំងបាល់ទាត់រួចបានឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយចំពោះបងប្អូនដែលមានបញ្ហាចង់រាយការណ៍ នេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក ៖ 097 778 0087 ៕
