ទូតជប៉ុន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម

ភ្នំពេញ៖ ឯកឧត្ដម អូអ៉ិណូ អ៉ីស៊ូហ្ស៉ី ឯកអគ្គរាជទូតសុឆន្ទៈជប៉ុនថ្មី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម៊។
នៅក្នុងកិច្ចពិភាក្សាគ្នានេះ ភាគីទាំង២ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងការសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងដ៏មានសារៈសំខាន់ ដែលអាចនឹងសហការជាមួយគ្នានាពេលអនាគត។
ភាគីទាំង២ បានចាត់ទុកថា ការចូលសំចតនាវាកងស្វ័យការពារជើងទឹកជប៉ុននៅខែមីនា និងខែមេសាឆ្នាំ២០២៣ខាងមុខ គោលបំណងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរឹងមាំយូរអង្វែង និងបង្កើនកិច្ចសហការឲ្យកាន់តែស៉ីជម្រៅ៕
