**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

បទវិភាគ៖ប្រសិនបើជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះ សហគមន៍អន្តរជាតិគួរតែធ្វើប្រតិបតិ្តការរួម

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុនបានរៀបចំពិធីធ្វើការបកស្រាយអំពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនៅទីក្រុង Iwaki ខេត្ត Fukushima ។ ក៏ដូចកាលពីមុនដែរ អ្នកប្រកបរបរនេសាទក្នុងតំបន់បាននាំគ្នាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការនេះ ហើយបានចោទជាមន្ទិលសង្ស័យថា ការដែលរដ្ឋាភិបាលជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយគ្មានទទួលការឯកភាពពីពួកគេ គឺជា”ទង្វើដែលបំពានលើទំនុកចិត្ត” ។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ខណៈពេលដែលប្រព័ន្ធសារព័ត៌មានសួរថា តើត្រូវប្រើស្តង់ដារបែបណាដើម្បីធ្វើការវិនិច្ឆ័យថា ប្រជាជនឯកភាពគ្នាជាមួយផែនការនេះឬអត់ លោក Yasutoshi Nishimura បែរជាបានឆ្លើយតបថា “គ្មានសន្ទស្សន៍ជាក់លាក់ណាមួយទេ” ។ ពាក្យសម្តីបែបនេះបាននាំឱ្យមតិអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
កាលពីខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសថា មានផែនការចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រពីរដូវផ្ការីកឆ្នាំ ២០២៣ នេះតទៅ ដែលបង្កឱ្យមានការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់ទាំងក្នុងនិងក្រៅប្រទេស ។ កាលពីខែកក្កដា ឆ្នាំ ២០២២ ជប៉ុនបានអនុម័តជាផ្លូវការលើផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រក្នុងកាលៈទេសៈដែលក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិនៅតែធ្វើការត្រួតពិនិត្យនិងវាយតម្លៃដដែល ។ ទង្វើទាំងនេះមិនត្រឹមតែប៉ះពាល់ដល់កិត្យានុភាពរបស់អង្គការអន្តរជាតិពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងក៏មិនទទួលខុសត្រូវបំផុតចំពោះប្រជាជនជប៉ុននិងសហគមន៍អន្តរជាតិផងដែរ ។
សូមបញ្ជាក់ថា តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុតដែលប្រកាសដោយវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកសមុទ្រនិងវិទ្យាស្ថានសិក្សាស្រាវជ្រាវថាមពលនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ប្រសិនបើទឹកសំណល់នុយក្លេអ៊ែរត្រូវបង្ហូរទៅក្នុងលំហសមុទ្រក្បែរខេត្ត Fukushima ដែលស្ថិតនៅប៉ែកខាងកើតប្រទេសជប៉ុន នោះ សារធាតុវិទ្យុសកម្ម Tritium ក្នុងទឹកសំណល់នឹងហូរតាមទឹកទៅកាន់ទិសខាងកើតជាមួយចរន្តកម្តៅដ៏ខ្លាំងរបស់ជប៉ុន ១០ ឆ្នាំក្រោយ វានឹងសាយភាយដល់លំហមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទាំងមូល ។ របាយការណ៍វាយតម្លៃដែលចេញផ្សាយដោយក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិកាលពីឆ្នាំមុនក៏បានបញ្ជាក់ដែរថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន គឺ មិនសមស្របនឹងស្តង់ដារសន្តិសុខរបស់អង្គការនេះ ។
ព្រមពេលជាមួយគ្នានេះ ក្នុងសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានបើកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែបានសម្តែងការយកចិត្តទុកដាក់ចំពោះបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុនដោយបានលើកឡើងថា ប្រការនេះនឹងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រ ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាសុខភាពនិងអាយុជីវិតរបស់ប្រជាជននៃបណ្តាប្រទេសនានា ។ ប៉ុន្តែ ខណៈពេលធ្វើសេចក្តីសម្រេចចិត្តនេះ ជប៉ុនមិនបានធ្វើការពិគ្រោះពិភាក្សាជាមួយប្រទេសជិតខាងនោះឡើយ ។ ប្រឈមមុខនឹងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងពីសំណាក់ទាំងក្នុងនិងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនមិនត្រឹមតែមិនគិតពិចារណាពីការកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បែរជាប៉ុនប៉ងអូសទាញប្រទេសផ្សេងទៀតឱ្យធ្វើជាឈ្នាន់ ។
មហាសមុទ្រជាមូលដ្ឋានសម្រាប់ការរស់នៅនិងអភិវឌ្ឍដែលបណ្តាប្រទេសនានានៅទូទាំងពិភពលោកពឹងអាស្រ័យ ។ នៅទីបំផុត មូលហេតុដែលជប៉ុនសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ គឺដោយមកពីថ្លៃដើមទាបបំផុត ។ រីឯជប៉ុនធ្វើបែបនេះ តើល្មើសនឹងច្បាប់អន្តរជាតិពាក់ព័ន្ធឬអត់ តើនឹងបំផ្លិចបំផ្លាញដល់បរិស្ថានសមុទ្រនិងសុខភាពអាយុជីវិតរបស់មនុស្សជាតិឬអត់ គឺ មិនស្ថិតក្នុងការគិតពិចារណារបស់ពួកគេនោះទេ ។ ប្រសិនបើជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះ សហគមន៍អន្តរជាតិគួរតែធ្វើប្រតិបតិ្តការរួមដើម្បីគាំពារផលប្រយោជន៍រួមតាមរយៈមធ្យោបាយផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង