ក្រុងច្បារមន ទទួលបានចំណាត់ថ្នាក់ទីក្រុងស្អាត ផ្ការំដួលពីរទង

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជាមួយពុកម៉ែមីងបងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរក្រុងច្បារមន ក្នុងការខិតខំប្រឹងប្រែងថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយទីក្រុង ឲ្យមានសោភ័ណភាព រហូតទទួលបានចំណាត់ថ្នាក់ទីក្រុងស្អាត ផ្ការំដួលពីរទង។
