បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការចំណាយលើការ ព្យាបាលមន្ត្រីយោធាម្នាក់ មានជំងឺរលាកស្រោមពោះ

ភ្នំពេញ៖ បងប្រុស អ៊ុង ភារម្យ អាយុ ៤២ឆ្នាំ មុខរបរជាយោធា រស់នៅភ្នំពេញ មានជំងឺរលាកស្រោមពោះ ដោយសាររលាកខ្នែងពោះវៀន បានទទួលពិនិត្យព្យាបាលដោយការវះកាត់បានជោគជ័យពីសំណាក់គ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ហើយពេលនេះដែរគាត់បានធូរស្រាលចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
