ឯកឧត្តម ឡោក ឆាយ ជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរចំនួន២សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភាតំណាងរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា បានផ្តល់ជូនដល់អាជ្ញាធរទាំង២សង្កាត់ ដោយក្នុងមួយសង្កាត់ៗទទួលបាន៖ មី១២០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យួរ និងថវិកាចំនួន៣លានរៀល ព្រមទាំងបានផ្តល់ថវិកាចំនួន១លានរៀល និងក្រមាចំនួន១០០ សម្រាប់ចូលរួមអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នាពេលខាងមុខផងដែរ ៕
