នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការបំពាក់សម្ភារៈការិយាល័យដល់នាយកដ្ឋាន អង្គភាពនៃអគ្គនាយកដ្ឋាននីមួយៗ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការបំពាក់សម្ភារៈការិយាល័យ (តុ កៅអី និងទូរដាក់ឯកសារ) ដល់នាយកដ្ឋាន អង្គភាពនៃអគ្គនាយកដ្ឋាននីមួយៗដែលត្រូវផ្លាស់ចូលបម្រើការងារក្នុងអគារទីស្តីការក្រសួងមហាផ្ទៃថ្មី ក្រោមអធិបតីភាពឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំ T-27 នៃទីស្តីការក្រសួងមហាផ្ទៃ ៕
