ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីស្តេចយាងចូលរួមក្នុងពិធីលៀងភោជនាហារថ្ងៃត្រង់រៀបចំថ្វាយជាព្រះកិតិ្តយសដ៏ខ្ពង់ខ្ពស់ ដោយប្រធានាធិបតីចិន និងលោកជំទាវ

ភ្នំពេញ៖ ក្នុងឱកាសគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាព នៅព្រះរាជតំណាក់រដ្ឋធានីប៉េកាំងនៃ សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងចូលរួមក្នុងពិធីលៀងភោជនាហារថ្ងៃត្រង់ដែលរៀបចំថ្វាយជាព្រះកិតិ្តយសដ៏ខ្ពង់ខ្ពស់ដែលប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅផ្ទះសំណាក់ភ្ញៀវរដ្ឋ ដាយយូតៃ ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
