សម្តេចតេជោ ហ៊ុន សែន ជំរុញផ្ទេរអំណាចទៅឱ្យថ្នាក់មូលដ្ឋាន រួមទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តជំរុញឱ្យស្ថាប័នថ្នាក់ជាតិបន្តផ្ទេរអំណាចទៅឱ្យថ្នាក់មូលដ្ឋាន ដោយរាប់ទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនាឱកាសឱកាសដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សម្តេចតេជោ ហ៊ុន សែន លោកបានកោតសរសើរចំពោះការគ្រប់គ្រងការងារនៅមូលដ្ឋាន ជាពិសេសដំណាក់ដែលកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដែលថ្នាក់មូលដ្ឋាន បានបំពេញកាតព្វកិច្ចរបស់ខ្លួន បានយ៉ាងជោគជ័យ រួមទាំងការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់មូលដ្ឋានផងដែរ។
សម្តេចតេជោបានមានប្រសាសន៍លើកឡើងថា៖ [ចំណុចនេះ ជាចំណុចដែលខ្ញុំនៅតែជំរុញ និងលើកទឹកចិត្តឱ្យបន្ត ការជំរុញដំណើរការបែងចែកមុខងារផ្ទេរអំណាចទៅឱ្យមូលដ្ឋាន ហើយការផ្ទេរអំណាចទាំងនេះ រាប់បញ្ចូលទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីថ្នាក់ក្រោមជាតិផងដែរ]។
