សម្តេច ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ដឹកនាំដោយលោកស្រី ហ្កាប្រីអែល កាស្មារ៉ែក (H.E.Mrs.Gabrielle KATZMAREK)។
សូមបញ្ជាក់ថា លោកស្រី ហ្កាប្រីអែល កាស្មារ៉ែក ប្រធានក្រុមសភាសភាអាល្លឺម៉ង់ បាននិងកំពុងដឹកនាំគណៈប្រតិភូសភាអាល្លឺម៉ង់ ទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ជាពិសេសជាមួយស្ថាប័ននីតិបញ្ញត្តិ៕