សម្ដេចក្រឡាហោម ស ខេង អះអាងថា អង្គការ FATF បានសម្រេចដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះហើយ

ភ្នំពេញ៖ នាឱកាសអញ្ជើញបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា អង្គការប្រតិបត្តិការហិរញ្ញវត្ថុ (FATF) បានសម្រេចដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះហើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អង្គការ FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង បញ្ជីប្រផេះ នៃក្រុមប្រទេសមានហានិភ័យ ខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន ៕
