នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យមានការផលិតវីដេអូអប់រំ តែកុំឱ្យជ្រុលរឿងប្រកាន់ ឬរឿងរើសអើងវណ្ណៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តឱ្យមានការផលិតវីដេអូអប់រំ ប៉ុន្តែកុំឱ្យជ្រុលរឿងប្រកាន់ និងរើសអើងវណ្ណៈ ។
ក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១,៩៤៦នាក់ នាថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន សម្ដេចបានណែនាំឲ្យអ្នកផលិតវីដេអូអប់រំ កុំឱ្យសម្តែងលើសហួសហេតុ ពីភាពពិតនៃសង្គមជាក់ស្តែង ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ក្មួយៗលេងចង់អប់រំមនុស្ស កុំឱ្យមើលមនុស្សសំបកក្រៅយល់ ជួនកាលប្រើប្រាស់ពាក្យពេចន៍ គឺអត់ត្រូវ ជាមួយសង្គមពិត។ យើងលើកទឹកចិត្តឱ្យមានការអប់រំ កុំឱ្យមានការរើសអើង ហើយកុំគិតតែពីរឿងលុយកាក់» ៕
