**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ស្នើឲ្យភាគីពាក់ព័ន្ធ ខិតខំបន្ថែមទៀត ក្នុងការតម្រង់ទិសដៅកសិករ ឲ្យឈានទៅរកការធ្វើកសិកម្មទំនើប

ភ្នំពេញ៖ ក្នុងពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធផលការងារ អនុវិស័យដំណាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បានស្នើឱ្យភាគីពាក់ព័ន្ធខិតខំបន្ថែមទៀតក្នុងការ តម្រង់ទិសដៅកសិករឱ្យឈានទៅរកការធ្វើកសិកម្មទំនើប ដើម្បីការនាំចេញប្រកបដោយនិរន្តរភាព និងវឌ្ឍនភាពខ្ពស់ ហើយការងារនេះ ត្រូវមានការចូលរួមជាសំខាន់ពីវិស័យឯកជនផងដែរ។

ក្នុងពិធីបិទនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានខិតខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីសម្រេចបានលទ្ធផល ល្អប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើឱ្យខិតខំបន្ថែមទៀតក្នុងការ តម្រង់ទិសដៅកសិករឱ្យឈានទៅរកការធ្វើកសិកម្មទំនើប ដើម្បីការនាំចេញប្រកបដោយនិរន្តរភាព និងវឌ្ឍនភាពខ្ពស់ ហើយការងារនេះ ត្រូវមានការចូលរួមជាសំខាន់ពីវិស័យឯកជនផងដែរ។ លើសពីនេះទៀត ត្រូវពិនិត្យ និងយកចិត្តទុកដាក់លើបញ្ហាពូជដំណាំ បញ្ហាទីផ្សារ បញ្ហាជីនិងថ្នាំកសិកម្ម និងធនធានមនុស្ស ដើម្បីគុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃទីផ្សារក្នុងស្រុក ព្រមទាំងអាចផ្តល់ផលចំណេញដល់អ្នកផលិត។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីចង់ឃើញមានការអភិវឌ្ឍវិស័យកសិកម្ម ១.ដោយដំណាំសាកវប្បកម្ម ដាំនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ទឹកមានលក្ខណៈស្តង់ដា ២. ដំណាំស្រូវ នឹងមានប្រព័ន្ធពូជសុទ្ធ ទូទាំងប្រទេសដែលមានវិញ្ញាបនបត្រច្បាស់លាស់ ដែលអាចផលិតពូជពិតប្រាកដ និងគ្រប់កន្លែង ៣. កសាងប្រព័ន្ធធនធានមនុស្សអោយមានប្រសិទ្ធភាព និងគិតគូរផែនការឱ្យបានច្បាស់លាស់។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំស្រូវសម្រេចបាន ៣,៤០លានហិកតា ស្មើនឹង ១១០,៤០% ផ្តល់បរិមាណផលសរុប ១១,៦២លានតោន។ លើសពីនេះទៀត ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា យើងបានផ្គត់ផ្គង់គ្រាប់ពូជស្រូវចំនួន ៦.៧១២,២៥តោន ដើម្បីចែកជូនគ្រួសាររងគ្រោះដោយធម្មជាតិនៅចំនួន ២២ខេត្ត។ ចំពោះផ្ទៃដីសាកវប្បកម្ម សម្រេចបាន២៧៥.៦២៥ហិកតា ផ្តល់បរិមាណផលសរុប ៤,៤២លានតោន និងបានចូលរួមផលិតគ្រាប់ពូជដំណាំបន្លែចំនួន ១៨,៣០តោន ហើយបានចែកជូនគ្រួសាររងគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤.៧២៥គ្រួសារ ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា។ ចំណែកដំណាំឧស្សាហកម្មសម្រេចបាន ១,៥៧ហិកតា ផ្តល់បរិមាណផល ១៨,៦៧លានតោន។ រីឯការនាំចេញមានវិញ្ញាបនបត្រមានចំនួន ៨,៦១លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧,៨៨% ៕

អត្ថបទដែលជាប់ទាក់ទង