**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣

 

បន្ទាយមានជ័យ៖ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះមានការចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋបាលខេត្តឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដោយមានការចូលរួម ពីក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង-ស្រុក កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ អ្នកពាក់ពាក់ព័ន្ធ ដែលធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ថា គ្រោះមហន្តរាយដែលបានកើតមានឡើងក្នុងឆ្នាំ២០២២កន្លងទៅ ទឹកជំនន់ប៉ះពាល់ចំនួន៨ក្រុង-ស្រុក ៤៦ឃុំ-សង្កាត់ ៣១៥ភូមិ ក្នុងនោះគ្រួសាររងផលប៉ះពាល់ សរុបចំនួន១៧,០៥៥គ្រួសារ, ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព១,៣៨៩គ្រួសារ, លង់ទឹកស្លាប់៤នាក់, ពស់ចឹកចំនួន១១៤ ករណី/ ស្ត្រី៣២(ពុំមានស្លាប់), ប៉ះពាល់ដំណាំស្រូវ៣៩,៤០២ ហិកតា ខូចខាតស្រូវ២២,៧៦១ហិកតា ដំឡូងមី២,៨៩៩ ហិកតា ដំណាំរួមផ្សំ១៤១ហិកតា សត្វពាហនៈ២,៨៦៧ក្បាល សាលារៀន៩០កន្លែង(ផ្អាកសិក្សាចំនួន៥៨) វត្ត៣៨, មណ្ឌលសុខភាព១២ និងផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានប្រវែង២៤,២៥០ ម៉ែត្រ និងមន្ទីរអភិវឌ្ឍន៍ជនបទមានប្រវែង១៣៥,២៥០ម៉ែត្រ។

ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ ប៉ះពាល់លើ ០៩ក្រុង ស្រុក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៦៧០ខ្នង (ធ្ងន់ធ្ងរ៨៨ខ្នង) សាលារៀនចំនួន០៦ខ្នង បង្គោលភ្លើង០៧ដើម និងរបួស០៦នាក់(ស្រី០១នាក់)។ រន្ទះបាញ់ កើតមានឡើងចំនួន៣លើកស្លាប់មនុស្ស០៣នាក់។ អគ្គីភ័យ ប៉ះពាល់ និងឆេះផ្ទះចំនួន៣០ខ្នង ខូចខាតទាំងស្រុង២៧ខ្នង ហេីយកាលពីចុងឆ្នាំ២០២២២ មានករណីឆេះកាស៊ីណូ ទាំងស្រុងចំនួន០៣ ស្លាប់ចំនួន២៧នាក់ និងរបួសធ្ងន់-ស្រាលចំនួន៥៧នាក់។

ថ្លែងនាឱកាសនោះឯកឧត្តម ឡាំ ហេងហួត បានជំរុញណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដានស្ថានភាពការប្រែប្រួលអាកាសធាតុ បាតុភូតធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាក់ស្តែងថ្មីៗនេះនៅក្នុងស្រុកមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណ៣០ខ្នងផ្ទះ រងការខូចខាតរបើកដំបូលជាដើម។

ក្នុងនាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ដាក់ផែនការឱ្យអភិបាលក្រុង-ស្រុក អាជ្ញាធរពាក់ព័ន្ធកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តខិតខំជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង