**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

របៀបងាយៗក្នុងការបង្កើតវីដេអូខ្លួនឯង​ ដោយប្រើប្រាស់កម្មវិធី​ AI (ChartGPT & Pictory)

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា​ កម្មវិធី​បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) កំពុងតែដើរតួយ៉ាងសំខាន់លើរបត់បច្ចេកវិទ្យាពិភពលោក ក្នុងនោះកម្មវិធី AI ត្រូវបានប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ដែលបានជួយជម្រុញសន្ទុះផលិតកម្មរដល់នីតិបុគ្គល និងស្ថាប័ន។

ដើម្បីបង្ហាញអំពីសក្តានុពលនៃកម្មវិធី AI ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកនូវឧទាហរណ៍មួយ គឺការបង្កើតនូវវីដេអូខ្លីៗ ដោយប្រើប្រាស់កម្មវិធី AI (ChartGPT និង Pictory) ដោយសង្ខេបជូនដូចខាងក្រោម៖

១. ចូលទៅកាន់គេហទំព័រ chartgpt.io ដើម្បីធ្វើការបង្កើតគណនីដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល

២. ប្រើប្រាស់កម្មវិធី ChartGPT បង្កើតនូវអត្ថបទវីដេអូ​ (Video Script) ដោយចុចទៅកាន់តំណភ្ជាប់ chartgpt.io/talk -> ក្នុងប្រអប់ “Talk to your Data” វាយបញ្ចូលពាក្យដែលអ្នកចង់បាន​ (ឧទហរណ៍៖ Write script about “Digital Youth in Cambodia”) -> ចុចលើពាក្យ “Talk” -> សូមធ្វើការចម្លងទុកនូវអត្ថបទដែលកម្មវិធី ChartGPT បង្ហាញក្នុងលទ្ធផល

៣. ចូលទៅកាន់គេហទំព័រ app.pictory.ai ដែលជាកម្មវិធីបង្កើតវីដេអូស្វ័យប្រវត្តិ និងធ្វើការបង្កើតនូវគណនីដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល

៤. បន្ទាប់ពី Login ចូលកម្មវិធី Pictory សូមធ្វើការជ្រើសរើសផ្ទាំង “Script to Video” -> ចុចលើពាក្យ “Proceed” -> វាយបញ្ចូល ចំណងជើងវីដេអូរបស់អ្នកក្នុងប្រអប់ “Enter your video name” និងអត្ថបទវីដេអូ (Video Script) ដែលអ្នកបានចម្លងទុកក្នុងកម្មវិធី ChartGPT ក្នុងប្រអប់ “Start typing here” -> បន្ទាប់មកចុចលើពាក្យ “Proceed” -> ជ្រើសរើសគម្រូ (Video Template) និងកំណត់ទំហំវីដេអូ (Aspect Ratio)

៥. អ្នកធ្វើការជ្រើសរើសសម្លេង (Audio) ប្តូររូបភាព (Visuals) អក្សរ (Text) និងកំណត់ផ្សេងៗមួយចំនួនទៀតតាមចំណូលចិត្ត -> បន្ទាប់មកចុចពាក្យ “Preview” ដើម្បីពិនិត្យមើលវីដេអូ -> បន្ទាប់មកចុច “Generate” ដើម្បីបង្កើត និងរក្សាទុកវីដេអូ ៕

អត្ថបទដែលជាប់ទាក់ទង