សាហាវឃោឃៅណាស់! ខឹងចៅប្រុស យកដៃលូកលេងព្រីភ្លើង តាចិត្តក្ដៅទប់កំហឹងមិនបាន មួលកចៅសម្លាប់

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានករណីជនសង្ស័យ ជាជីតាបង្កើតមានឈ្មោះ ថ្ម ក្រាក់ អាយុ ៥២ឆ្នាំ បានមួល.ក សម្លាប់ចៅប្រុស ដោយសារតែខឹងចៅយកដៃលូកលេងព្រីភ្លើង ។
ជនសង្ស័យនេះ ជាប់ពាក់ព័ន្ធបទល្មើសជាក់ស្តែង ករណីឃាតកម្ម កើតហេតុ កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
