**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្ត មានដូចជា E-Get, Food Panda, Nham 24 និងWow Now ក្រោយពីមានរឿងជាបន្តបន្ទាប់ក្នុងការបំរើសេវានៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពជំនាញ នៅពិភពមង្គលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានស្វាគមន៍ការជួបជុំបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ ដែលជាក្រុមហ៊ុនបំរើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ។ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ បានបើកសេវាដឹកជញ្ជូនចាប់ពីសម័យកូវីដ នៅពេលដែលយើងធ្វើការបិទខ្ទប់ បង្កាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្រោមការដឹកនាំរបស់គណៈបញ្ជាការភាពខេត្តបានខិតខំការពារផលប្រយោជន៍របស់បងប្អូននិងផលប្រយោជន៍សាធារណក្នុងក្រុងរបស់យើង។ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណក្នុងនាមសមត្ថកិច្ចបានមើលឃើញនូវមានចណុចខ្វះខាតមួយចំនួនរបស់បុគ្គលិកដឹកជញ្ជូនក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោល ដោយសារបណ្តាលមកពីកត្តាមនុស្ស (មិនគោរពច្បាប់ចរាចរណ៍) បង្កគ្រោះថ្នាក់ខ្លួនឯងនិងដល់អ្នកដទៃ ការវ៉ាជែង ជិះខុសកន្លង និងមិនពាក់មួយសុវត្ថិភាពជាដើម។ កត្តាមធ្យោបាយ យើងរងការផ្តឹងពីមជ្ឍដ្ឋានអំពីការលួច ឆក់ ក្នុងខែនេះ យើងបានធ្វើការឃាត់ខ្លួនករណីឆក់ជនបរទេសចំនួនពីរករណីជាបុគ្គលិក E-Get។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នើសុំក្រុមហ៊ុន ត្រូវគ្រប់គ្រងបុគ្គលិក ដោយមានបណ្ណសម្គាល់ លេខទូរសព្ទ និងប្រវត្តិរូបច្បាស់លាស់ ដើម្បីកុំឱ្យបាត់បង់កិត្តិយសក្រុមហ៊ុន។

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ ដើម្បីសុខសុវត្ថិភាព និងសន្ថិសុខនៃការលួច ឆក់ យើងត្រូវធ្វើការអប់រំណែនាំ បង្កបញ្ហាប្រឈមបង្កគ្រោះថ្នាក់កាន់តែធំធេងដល់អាយុជីវតិ របួសស្នាម ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងបានក្រើនរម្លឹកនៅពេលដែលយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងការបិទខ្ទប់ក្នុងក្រុងព្រះសីហនុ ក្រុមហ៊ុន Food Panda នាំយកម្ហូបអាហារចែកចាយនៅតំបន់ក្រហម តំបន់លឿងដោះស្រាយបញ្ហាប្រឈម។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលចង់បានការងារជូនយុវជនរបស់យើងមានការងាររួមចំណែកបង្កើនជីវភាព និងលើកកម្ពស់សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្តលើកទឹកចិត្តចូលរួមកែលម្អបងប្អូនមួយភាគតូច បង្កសន្តិសុខ ដើម្បីរក្សាផលរបររបស់បងប្អូនពីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ យើងរីករាយឃើញបងប្អូនបំពេញការងារ មានប្រាក់ប្រចាំថ្ងៃ ដើម្បីឱ្យយុវជនរបស់យើងចាប់យកឱកាសការងារ បំរើក្នុងវិស័យដឹកជញ្ជូន ព្រោះវាមានសារសំខាន់ណាស់ជាផលិតផលមួយថ្មីទៀតសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ ដែលជាការគាំទ្រដល់វិស័យទេសចរណ៍ ផ្តល់ភាពងាយស្រួលរួមចំណែកជីវភាពបងប្អូន និងគាំទ្របំពេញបន្ថែមវិស័យទេសចរណ៍ និងប្រជាពលរដ្ឋ ទន្ទឹមនោះចង់បានសេចក្តីសុខសាន្តសម្រាប់អ្នកដឹកជញ្ជូន និងទី១ការបើកបរ ស្នើសុំបណ្តាក្រុមហ៊ុន សូមឱ្យមានការប្រុងប្រយ័ត្នពាក់មួយសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ដើម្បីធានាប្រសិទ្ធិភាពការងារ និងប្រសិទ្ធិភាពអ្នកដទៃ ត្រូវគោរពច្បាប់ចរាចរណ៍ កុំវ៉ាជែង និងធ្វើការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំង៤ ដែលបានផ្តល់សេវាល្អ គោរពច្បាប់ចរាចរណ៍ ដើម្បីភាពជឿជាក់នឹងធ្វើបាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដើម្បីធានាដល់បុគ្គលិកក្រុមហ៊ុនក្នុងការទទួលបានអត្ថប្រយោជន៍ដូចជា
១-ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ
២-ធានារ៉ាប់រងអាយុជីវិត
៣-ប្រាក់សោធន៍និវត្ត។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ហើយកត្តាសន្តិភាពនាំឱ្យយើងទាំងអស់គ្នាមានឱកាសទទួលបាននូវអត្ថប្រយោជន៍ពីការងារ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារទាំង៤ ដែលបានចូលរួមនាពេលនេះ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង