**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការរង UN និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារ បង្ការប្រល័យពូជសាសន៍ ចូលជួបពិភាក្សាការងារ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការងារអប់រំ នៅសាលាបឋមសិក្សាក្តាំងងា ស្រុកឯកភ្នំ ខេត្តបាត់ដំបង**ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាពអាស អាភាស ទៅលើបណ្តាញសង្គមហ្វេសបុក**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យសកម្មភាពការងារនៅតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ**លោកយាយកំសត់អាយុ ១០០ឆ្នាំ តែងដឹកដៃកូនស្រីពិការភ្នែក រកអាហារចម្អែតក្រពះ បានទទួលអំណោយនិងថវិកា ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី សរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយិការង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**ឆៀកចល័ត នៅខេត្តមណ្ឌលគីរី ស្ទឹងត្រែង ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៤ ឧសភា**វគ្គ១,៥លាននាក់៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១១ បន្ថែមទៀតនៅទូទាំងប្រទេសរបស់ក្រសួងការងារ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)**សម្តេចធិបតី នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី» នៅខែវិច្ឆិកា ខាងមុខនេះ**ឯកឧត្តម ហង់ជួន ណារ៉ុន អញ្ជើញប្រកាសចូលកាន់ដំណែងនាយកនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបើកកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ប្រចាំឆ្នាំ២០២៤**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច

លោកជំទាវ ពុំ ចន្ទីនី ដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកា១០មុឺនដុល្លា ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគី ដែលរងគ្រោះរញ្ជួយដី

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងនាំយកថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈ លោកជំទាវ អ៊ូឃូ ខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា​ ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគីដែលរងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីនេះប្រព្រឹត្តទៅនៅស្ថានទូតតួកគី ស្ថិតនៅផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារ៖ «ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ បានវាយប្រហារនៅភាគខាងត្បូងនៃប្រទេសទួកគី និងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣»។

ក្នុងសារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បបានបន្តថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកជំទាវ ឯកអគ្គរដ្ឋទូត នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះកំពុងស្រែករកជំនួយ និងឧបត្ថម្ភ ទាំងខាងស្មារតី និងបច្ចេកទេស ក្នុងកាលៈទេសៈលំបាកបែបនេះ។

ក្នុងស្មារតីនៃសាមគ្គីភាព និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅជាមួយប្រជាជន តួកគី រដ្ឋាភិបាល និងសមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី ខ្ញុំសូមបរិច្ចាគមួយរយពាន់ (100,000.00) ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈស្ថានទូត នៃសាធារណរដ្ឋ តួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំនឹងចូលរួមជាមួយលោកជំទាវ ក្នុងការអំពាវនាវសុំជំនួយបន្ថែមទៀត និងអធិស្ឋានសម្រាប់ការ សង្គ្រោះ និងការស្ដារឡើងវិញយ៉ាងឆាប់រហ័សនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងសុខុមាលភាពរបស់ប្រជាជន តួកគី» ៕

អត្ថបទដែលជាប់ទាក់ទង