**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឲ្យអ្នកសម្របសម្រួល UN ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតជូន លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN Resident Coordinator in Cambodia) ទើបតែងតាំងថ្មី, លោកស្រី Alissar Chaker ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), លោក សុខ ណារិន ប្រធានតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), លោក Antonio Schiavone អនុប្រធានតំណាងអង្គការស្បៀងអាហារនិងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការអបអរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Joseph Scheuer ក្នុងការទទួលបានការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ នាពេលកន្លងមក ព្រមទាំងរំពឹងថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនេះនឹងត្រូវបានពង្រឹងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីរួមចំណែកក្នុងរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិថា ទន្ទឹមនឹងការខិតខំប្រើប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងខិតខំជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបន្ថែមទៀត សំដៅធ្វើយ៉ាងណាអាចបំពេញតាមលក្ខណៈវិនិច្ឆ័យនៅក្នុងការត្រួតពិនិត្យរយៈពេលបីឆ្នាំលើកទីពីរក្នុងឆ្នាំ២០២៤។ ក្នុងនោះ រាជរដ្ឋាភិបាល រួមទាំងក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការរៀបចំនិងអនុវត្តយុទ្ធសាស្រ្ត និងផែនការការងារលម្អិតសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច សំដៅធានាបាននូវការចាកចេញដោយរលូន និងប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗទៀតក្នុងវិស័យពាណិជ្ជកម្ម រួមមាន ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដើម្បីបង្កើននូវភាពធន់រឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងកិច្ចខិតខំប្រឹងប្រែងពិនិត្យលទ្ធភាពនិងរៀបចំចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចំពោះទំនិញក្នុងវិស័យជលផល មួយចំនួន រួមមាន ត្រីប្រហុកសៀមរាប ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ អង្គការ UNIDO ដែលបានបន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការការសិក្សាពីសមិទ្ធិលទ្ធភាពនៃការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រសម្រាប់ទំនិញទាំងនេះផងដែរ។

ជាការឆ្លើយតប លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្តមរដ្ឋមន្រ្តី និងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូអង្គការសហប្រជាជាតិ នាពេលនេះ។ ក្នុងនោះ លោក Joseph Scheuer បានគូសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាក្នុងដំណើរការត្រៀមរៀបចំចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសការបន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយផ្តោតសំខាន់លើការចូលរួមរបស់សហគ្រាសមីក្រូ តូច និងមធ្យម និងការចូលរួមរបស់សហគ្រិនជាស្រ្តី និងការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតនូវថ្នាលឌីជីថលភាវូបនីយកម្ម។

ជាមួយគ្នានេះ លោក Joseph Scheuer បានគូសបញ្ជាក់អំពីទិសដៅការងារអាទិភាពសំខាន់ៗមួយចំនួន ក្នុងនោះរួមមានការរៀបចំក្របខ័ណ្ឌសហប្រតិបត្តិការថ្មីឆ្នាំ២០២៤-២០២៨ រវាងការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល សំដៅគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តនូវរាល់យុទ្ធសាស្រ្ត និងគោលនយោបាយរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយផ្តោតសំខាន់លើភាពស្របគ្នាជាមួយយុទ្ធសាស្រ្តនិងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការកៀរគរការចូលរួមរបស់វិស័យឯកជនសំខាន់ៗ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើម គម្រោង និងកម្មវិធីថ្មីៗដែលមានស្រាប់នានា សំដៅអាចសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង