**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ អបអរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ទទួលពាន់រង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានឈានដល់ការបិទបញ្ចប់ដោយជោគជ័យ។ លើសពីការរកឃើញក្រុមកីឡាករជើងឯក ប្រចាំឃុំពពេល ព្រឹត្តិការណ៍កីឡានេះ បានបង្កលក្ខណៈនៅក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព បង្កលក្ខណៈសប្បាយរីករាយនៅក្នុងឃុំ ពិសេសបានជំរុញការចូលរួមយុវជននៅក្នុងការងារសង្គមនានាទៀតផង។

ពិធីបិទការប្រកួត និងប្រគល់រង្វាន់ដល់ក្រុមកីឡាករ បានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានកីឡាបាល់ទាត់ ក្នុងឃុំពពេល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនិងយុវជននៅក្នុងឃុំយ៉ាងច្រើនកុះករក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលជាទីបំផុត។

ក្រុមកីឡាករយុវជន ភូមិថ្មី ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ពានជ័យលាភីមួយ និងរង្វាន់ ៤លានរៀល ក្រុមកីឡាករភូមិត្រពាំងថ្ម ទទួលបានលេខ ២ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៣លានរៀល កីឡាកភូមិស្រះ បានចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរិត និងប្រាក់រង្វាន់ ២ លានរៀល ចំណែកក្រុមកីឡាករទាំង ៦ ក្រុមទៀត ទទួលរង្វាន់លើកទឹកចិត្ត ៥០ ម៉ឺនរៀលផងដែរ។ នៅក្នុងនោះ ក្រុមកីឡាករវ័យចាស់ប្រចាំឃុំពពេល ក៏ទទួលបានប្រាក់រង្វាន់៥០ ម៉ឺនរៀលផងដែរ។

ឯកឧត្តម កែវ ពិសិដ្ឋ បានថ្លែងការកោតសរសើរដល់ក្រុមការងារ ជាពិសេសគណៈកម្មាធិការគណបក្សឃុំពពេល ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះឡើង ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនរួចផុតពីការកាប់សម្លាប់នៃរបប ប៉ុល ពត។ ឯកឧត្តមបានបញ្ជាក់ថា កីឡានាំមកនូវសុខភាពនិងសាមគ្គីភាព ជាពិសេសបានលើកទឹកចិត្តយុវជន ឱ្យចូលរួមលើកកម្ពស់វិស័យកីឡា ដែលកំពុងមានការរីកចម្រើន និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃអនាគត។

ឯកឧត្តមបានលើកទឹកចិត្តយុវជនឱ្យមានទម្លាប់លេងកីឡា ដើម្បីថែរក្សាសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជនពីភូមិមួយ ទៅភូមិមួយ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យយុវជនខិតខំសិក្សារៀន ពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងស្រវឹងនានា។
ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាព ដើម្បីជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។

ឯកឧត្តម បានបញ្ជាក់ថា ដោយសារសុខសន្តិភាព យុវជននៅក្នុងសម័យនេះមានឱកាសសិក្សារៀនសូត្រគ្រប់ៗគ្នា។ ប្រទេសជាតិមានការអភិវឌ្ឍ សាលារៀននិងផ្លូវធ្វើដំណើរមានគ្រប់កន្លែង មិនលំបាកនៅក្នុងការធ្វើដំណើរទៅសិក្សានោះទេ។

ជាងនេះទៅទៀត ឯកឧត្តមតំណាងរាស្រ្តសន្យាថានឹងខិតខំស្វែងរកអាហារូបករណ៍ ផ្តល់ជូនយុវជននៅក្នុងឃុំបានសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្តម កែវ ពិសិដ្ឋ បានសន្យា ថានឹងរៀបចំឱ្យព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ នៅឆ្នាំក្រោយៗទៀត។

សូមជម្រាបថា ការបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ “ឯកឧត្តម កែវ ពិសិដ្ឋ “បានចាប់ផ្តើមប្រកួតតាំងពីទី១៤ ខែមករា ឆ្នាំ២០២៣ ដោយរៀបចំការប្រកួតនៅរៀងរាល់ចុងសប្តាហ៍។ នៅពេលប្រកួតម្តងៗមានពលរដ្ឋចូលរួមទស្សនានិងលើកទឹកចិត្ត និងកម្សាន្តសប្បាយ យ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ មានកីឡាករយុវជនចំនួន៩ក្រុម មកពីភូមិនានា នៅក្នុងឃុំពពេល ហើយការចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានេះបានចំណាយអស់ទឹកប្រាក់ប្រមាណ ១៥,០០០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង