ផ្ទុះការសរសើរ! ក្មេងប្រុសម្នាក់ម្តាយវេចបាយដាក់ ប្រអប់ឱ្យមកសាលា ហើយធ្វើដំណើរ ១០គីឡូ ដើម្បីមកសាលារៀន

ភ្នំពេញ៖ នៅក្នុងបណ្ដាញសង្គមបានផ្ទុះការសរសើរផង និងអាណិតផង ដោយក្មេងប្រុសម្នាក់ម្តាយវេចបាយដាក់ ប្រអប់ឱ្យមកសាលា ហើយធ្វើដំណើរតែ១០គីឡូ ដើម្បីមកសាលារៀន។
យោងតាមគណនេយ្យហ្វេកប៊ុកដែលមានឈ្មោះថា Te Mara បានបង្ហោះនូវរូបភាពរបស់ក្មេងប្រុសជាសិស្សម្នាក់ ដោយភ្ជាប់ជាមួយ សំណេរថា “គាត់ថាពីផ្ទះមកសាលារៀនតែ១០គីឡូម៉ែត្រទេ អ្នកគ្រូ…ម៉ែគាត់វេចបាយបុកម្ទេសថែមសាច់១ដុំ សំខាន់ហៅគ្រូភ្លក់(បុកម្ទេស ហិរឆ្ងាញ់ខ្លាំ..ង) ។
ក្រោយពីមានការបង្ហោះលើបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងទៅលើក្មេងប្រុសម្នាក់ ដែលម្តាយបានវេច បាយដាក់ប្រអប់ជ័រ ឱ្យយកមកហូបនៅសាលារៀនដោយ ពោលប្រាប់អ្នកគ្រូថា “ខ្លួនធ្វើដំណើរតែ១០គីឡូម៉ែត្រទេ ដើម្បីមកសាលានោះ” ។
តាមរយៈពាក្យសម្តីដែលក្មេងប្រុសរូបនេះ បានពោលមក ហាក់ធ្វើឱ្យមហាជនជាច្រើនគ្រប់ស្រទាប់វណ្ណៈ មាន ការចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បីតែអ្នកគ្រូក៏មានចិត្ត រំភើបនឹងកោតសរសើរនូវការខិតខំ ព្យាយាមរបស់កូនសិស្ស របស់ខ្លួនដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីផ្ទះ ដើម្បីមករៀន ក្នុងការក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ។
អ្នកគ្រូប្រាប់ថា កូនសិស្សរបស់អ្នកគ្រូរូបនេះមាន ឈ្មោះថា ឧសភា ដោយកាលពីប៉ុន្មានថ្ងៃមុនអ្នកគ្រូបានមក បង្រៀនកូនសិស្សដូចសព្វដង ដោយនៅពេលចេញលេង កូនសិស្សរូបនេះបានយកបាយមកញ៉ាំនៅក្នុងថ្នាក់ ហើយបានហៅអ្នកគ្រូពិសាដោយអ្នកគ្រូសង្កេតឃើញមាន ម្ហូបបុកម្ទេសត្រឹមតែមួយស្លាបព្រាតូច និងសាច់មួយដុំតែ បុណ្ណោះ។
សង្ឃឹមថាការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយបានល្អ ប្រសើរ បានចំណាត់ថ្នាក់ល្អ និងសូមជូនពរឱ្យក្មេងប្រុស តូចជួបតែសំណាងល្អពេញមួយជីវិតផងដែរ៕
