ព្រះមហាក្សត្រ ប្រទានព្រះរាជសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានប្រទានព្រះរាជសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦.១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។។

