ឯកឧត្តម វិចទ័រ ហ្សូនា ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ានពិសេស ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ឯកឧត្តម វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាឧត្តមមន្ត្រីថាមពលអាស៊ានរបស់កម្ពុជា នាព្រឹកថ្ងៃអង្គារ ១០កើត ខែមេឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីថាមពលអាស៊ានពិសេស ឆ្នាំ២០២៣ (Special Senior Officials Meeting on Energy 2023) តាមប្រព័ន្ធអនឡាញ។
សម្រាប់កិច្ចប្រជុំនាថ្ងៃនេះផងដែរ គឺមានការអញ្ជេីញចូលរួមពីឧត្តមមន្ត្រីថាមពលអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលថាមពលអាស៊ាន ក្រុមប្រឹក្សាប្រេងកាតអាស៊ាន និងភាគីពាក់ព័ន្ធដទៃទៀត ៕
