លោក ប៉ែន លីណាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងទិសដៅភារកិច្ចបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង

ភ្នំពេញ៖ លោក ប៉ែន លីណាត អភិបាលខេត្តស្តីទី នារសៀលថ្ងៃចន្ទ ៩កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងទិសដៅភារកិច្ចបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង។ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលស្តីទី នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញ នាយក នាយកទីចាត់ អង្គភាព ចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕
