ឯកឧត្ដម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំកសាងប្រទេសជាតិ ចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន។
ឯកឧត្ដមមានប្រសាសន៍បែបនេះនៅក្នុងឳកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបញ្ជាក់ថា ក្នុងន័យនេះ បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់៕
